តោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យសាន់រ៉ាយ!
មនុស្សស្រីនៅប្រទេសយើង ភាគច្រើនតែងតែយកចិត្តទុកដាក់ទៅលើរូបរាងខាងក្រៅរបស់ពួកគេ និងចំណាយពេលវេលាច្រើនទៅលើការតុបតែងខ្លួន ដូចជាការខាត់ស្បែកអោយស ការប្តូរពណ៌សក់ និងការផាត់មុខជាដើម។ ប៉ុន្តែក៏នៅមានរឿងសំខាន់មួយដែលទាមទារអោយពួកគាត់យកចិត្តទុកដាក់ ខ្លាំងផងដែរ គឺការពិនិត្យសុខភាព។ បើអ្នកមានសុខភាពមិនល្អ បើទោះជាមានពេលទំនេរច្រើនយ៉ាងណា ក៏អ្នកគ្មានអារម្មណ៏ក្នុងការតុបតែងខ្លួនដែរ ទោះជាប្រឹងញញឹមក៏មិនមែនចេញពីចិត្ត មិនប្រាកដថាមើលទៅ ស្រស់ស្អាតទេ ផ្ទុយមកវិញបើអ្នកមានសុខភាពល្អ ស្នាមញញឹមនឹងពោរពេញដោយទំនុកចិត្ត ទឹកមុខមើលក៏ស្រស់ថ្លាទៅតាមនឹងដែរ ជាពិសេសអ្នកអាចមានពេលវេលាច្រើនទៅហាងថែរក្សាសម្ផស្ស រឺដើររកទិញនូវផលិតផលថែរក្សាស្បែកផ្សេងៗបានដែរ។ ខ្ញុំនិងម៉ាក់របស់ខ្ញុំបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ Sunrise Hospital ហើយនេះគឺជាលើកទីពីររបស់ពួកខ្ញុំហើយ។ ទោះជាមន្ទីរពេទ្យនេះមានទីតាំងនៅស្រុកខ្មែរ តែពួកខ្ញុំ ទុកចិត្តដូចមន្ទីរពេទ្យនៅប្រទេសថៃដែរ ហើយពួកខ្ញុំក៏អាចចំណេញពេលវេលា និងលុយច្រើនផងដែរ ដោយមិនចាំបាច់ធ្វើដំណើរទៅពិនិត្យសុខភាពដល់ប្រទេសថៃទេ។ Continue Reading
