Loading...
Category:

Perfume

Perfume 「FAKE IT」   Do you Know Perfume? They are 3 Japanese girls Techno x Pop unit.  Their music producer is Yasutaka Tanaka.  Their dance are kind of stylish, their Continue Reading

Posted On :

តោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យសាន់រ៉ាយ!

មនុស្សស្រីនៅប្រទេសយើង ភាគច្រើនតែងតែយកចិត្តទុកដាក់ទៅលើរូបរាងខាងក្រៅរបស់ពួកគេ និងចំណាយពេលវេលាច្រើនទៅលើការតុបតែងខ្លួន ដូចជាការខាត់ស្បែកអោយស ការប្តូរពណ៌សក់ និងការផាត់មុខជាដើម។​​ ប៉ុន្តែក៏នៅមានរឿងសំខាន់មួយ​ដែលទាមទារអោយពួកគាត់យកចិត្តទុកដាក់ ខ្លាំងផងដែរ គឺការពិនិត្យសុខភាព។ បើអ្នកមានសុខភាពមិនល្អ បើទោះជាមានពេលទំនេរច្រើនយ៉ាងណា ក៏អ្នកគ្មានអារម្មណ៏ក្នុងការតុបតែងខ្លួនដែរ ទោះជាប្រឹងញញឹមក៏មិនមែនចេញពីចិត្ត មិនប្រាកដថាមើលទៅ ស្រស់ស្អាតទេ ផ្ទុយមកវិញបើអ្នកមានសុខភាពល្អ ស្នាមញញឹមនឹងពោរពេញដោយទំនុកចិត្ត ទឹកមុខមើលក៏ស្រស់ថ្លាទៅតាមនឹងដែរ ជាពិសេសអ្នកអាចមានពេលវេលាច្រើនទៅហាងថែរក្សាសម្ផស្ស រឺដើររកទិញនូវផលិតផលថែរក្សាស្បែកផ្សេងៗបានដែរ។ ខ្ញុំនិងម៉ាក់របស់ខ្ញុំបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ Sunrise Hospital ហើយនេះគឺជាលើកទីពីររបស់ពួកខ្ញុំហើយ។ ទោះជាមន្ទីរពេទ្យនេះមានទីតាំងនៅស្រុកខ្មែរ តែពួកខ្ញុំ ទុកចិត្តដូចមន្ទីរពេទ្យនៅប្រទេសថៃដែរ ហើយពួកខ្ញុំក៏អាចចំណេញពេលវេលា និងលុយច្រើនផងដែរ ដោយមិនចាំបាច់ធ្វើដំណើរទៅពិនិត្យសុខភាពដល់ប្រទេសថៃទេ។ Continue Reading

Posted On :

តើអ្នកចង់ចិញ្ចឹមសត្វទន្សាយទេ?

នេះគឺកូនទន្សាយដែលមានរោមសម្បុរស្រដៀងនឹងខ្លាឃ្មុំ panda ។​ គួរអោយស្រលាញ់ទេ? ​ ខ្ញុំដាក់ឈ្មោះវាថា SaSa។ ខ្ញុំយកពាក្យ“sa” ចេញពីពាក្យ អ៊ឺសាហ្គិ (Usagi) ដែលមានន័យថាទន្សាយជាភាសាជប៉ុន ហើយSaSaក៏ជាឈ្មោះដើមឫស្សីម្យ៉ាងដែល panda ចូលចិត្តស៊ីដែរ។​ ខ្ញុំយល់ថាឈ្មោះនេះស័ក្តិសមនឹងវាណាស់។ មកដល់ពេលនេះ វាមានអាយុជិត២ឆ្នាំហើយ។ វាមានសុខភាពល្អណាស់ មិនដែលឈឺម្តងណាទេ។   ខ្ញុំទិញSaSaនៅហាងលក់សត្វចិញ្ចឹមមួយកន្លែងក្បែរផ្សារសូរិយាក្នុងតម្លៃតែ៨ដុល្លាទេ។ ខ្ញុំជ្រើសយកវាក្នុងចំណោមកូនទន្សាយប្រហែលជា១០ក្បាលផ្សេងទៀត។ ប៉ុន្តែបើនៅCambofarm Rabbitryវិញ មានទន្សាយជាច្រើន មានទាំងកូនទន្សាយ និងទន្សាយធំៗ ហើយក៏មានពូជទន្សាយផ្សេងៗគ្នាសម្រាប់ជ្រើសរើសផងដែរ។ អ្នកអាចទំនាក់ទំនងតាមfacebookក៏បាន Continue Reading

Posted On :
Category:

ចង់ប្តូរពណ៌សក់​មើល​ទៅ​ឃើញ​ក្មេង និងសុភាព គួរ​​ជ្រើស​យក​ពណ៌មង្ឃុតបែកស្វាយ

ការផ្លាស់ប្តូរពណ៌សក់ គឺកំពុងតែមានភាពពេញនិយមខ្លាំងណាស់ ចំពោះមិត្តនារីៗខ្មែរយើង ដែលបច្ចប្បន្ននេះយើងមិនសូវជាឃើញអ្នកនិយមលេងសក់ពណ៌ខ្មៅប៉ុន្មានទេ។ ពួកគាត់យល់ថាការលេងពណ៌សក់ មើលទៅទាន់សម័យ មានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ពីក្រសែភ្នែកអ្នកដទៃជុំវិញខ្លួន ពិសេសមើលទៅស្រស់ស្អាតពេលកៀប មួលរួញ រឺលើកម៉ូដសក់ទៅចូលរួមកម្មវិធីផ្សេងៗ។   ប៉ុន្តែការប្តូរ​ពណ៌​សក់ មិនមែន​ចេះតែ​លាប​ប្តូរ​​បាន​តាមតែ​ចិត្ត​ចង់​នោះទេ គឺគួរ​រើស​យកពណ៌ណា​ដែល​​សាក​សម​នឹង​ពណ៌​សម្បុរស្បែក​របស់​យើងផង​ដែរ​។ មិត្តនារីមួយចំនួនចូលចិត្តលេងពណ៌សក់ដោយយល់ថាវាជាពណ៌ដែលកំពុងពេញនិយម និងទៅតាមពណ៌សក់តារាៗថៃ និងកូរ៉េជាដើម ដែលបន្ទាប់ពីលាបហើយ មិនពេញចិត្តព្រោះមិនសាកសមនឹងមុខ រឺសម្បុរស្បែករបស់ខ្លួន ឯសម្រស់មើលទៅក៏​ចាស់​ជាង​មុន ដែលជាហេតុធ្វើអោយមិត្តនារីៗទាំងនោះព្យាយាមប្តូរពណ៌សក់ពីពណ៌មួយទៅពណ៌មួយទៀតជាបន្តបន្ទាប់រហូតធ្វើអោយសរសៃសក់ខូចរឹង គ្មានទម្ងន់ និងបាត់បង់ភាពស្រស់ស្អាត។   សុំធ្វើការណែនាំពណ៌សក់មង្ឃុតបែកស្វាយ ជាពណ៌ដែលប្រើបានទាំងមិត្តនារីៗដែលមានសម្បុរសណ្តែកបាយ និងសម្បុរស ពិសេសសាកសមបំផុតសម្រាប់មិត្តនារីដែលចង់លេងពណ៌សក់អោយមើលទៅឃើញសុភាព Continue Reading

Posted On :
Beautiful Khmer girl

ON-LINE magazine for Khmer girls by khmer girls

About us

Beautiful Khmer girls

First ON-LINE magazine for Khmer girls by khmer girls. We want inspire Khmer girls to find as many choices as possible in everyday life and at the important moments.

email magazine

Get FREE email magazine!