Sopheap Pich
Have anyone heard about Mr. Sopheap Pich? He is the world famous Khmer artist, and I have never met any Khmer person who knows about Sopheap Pich yet since I heard about Continue Reading
ON-LINE magazine for Khmer girls by khmer girls

Have anyone heard about Mr. Sopheap Pich? He is the world famous Khmer artist, and I have never met any Khmer person who knows about Sopheap Pich yet since I heard about Continue Reading

មនុស្សស្រីនៅប្រទេសយើង ភាគច្រើនតែងតែយកចិត្តទុកដាក់ទៅលើរូបរាងខាងក្រៅរបស់ពួកគេ និងចំណាយពេលវេលាច្រើនទៅលើការតុបតែងខ្លួន ដូចជាការខាត់ស្បែកអោយស ការប្តូរពណ៌សក់ និងការផាត់មុខជាដើម។ ប៉ុន្តែក៏នៅមានរឿងសំខាន់មួយដែលទាមទារអោយពួកគាត់យកចិត្តទុកដាក់ ខ្លាំងផងដែរ គឺការពិនិត្យសុខភាព។ បើអ្នកមានសុខភាពមិនល្អ បើទោះជាមានពេលទំនេរច្រើនយ៉ាងណា ក៏អ្នកគ្មានអារម្មណ៏ក្នុងការតុបតែងខ្លួនដែរ ទោះជាប្រឹងញញឹមក៏មិនមែនចេញពីចិត្ត មិនប្រាកដថាមើលទៅ ស្រស់ស្អាតទេ ផ្ទុយមកវិញបើអ្នកមានសុខភាពល្អ ស្នាមញញឹមនឹងពោរពេញដោយទំនុកចិត្ត ទឹកមុខមើលក៏ស្រស់ថ្លាទៅតាមនឹងដែរ ជាពិសេសអ្នកអាចមានពេលវេលាច្រើនទៅហាងថែរក្សាសម្ផស្ស រឺដើររកទិញនូវផលិតផលថែរក្សាស្បែកផ្សេងៗបានដែរ។ ខ្ញុំនិងម៉ាក់របស់ខ្ញុំបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ Sunrise Hospital ហើយនេះគឺជាលើកទីពីររបស់ពួកខ្ញុំហើយ។ ទោះជាមន្ទីរពេទ្យនេះមានទីតាំងនៅស្រុកខ្មែរ តែពួកខ្ញុំ ទុកចិត្តដូចមន្ទីរពេទ្យនៅប្រទេសថៃដែរ ហើយពួកខ្ញុំក៏អាចចំណេញពេលវេលា និងលុយច្រើនផងដែរ ដោយមិនចាំបាច់ធ្វើដំណើរទៅពិនិត្យសុខភាពដល់ប្រទេសថៃទេ។ Continue Reading

នេះគឺកូនទន្សាយដែលមានរោមសម្បុរស្រដៀងនឹងខ្លាឃ្មុំ panda ។ គួរអោយស្រលាញ់ទេ? ខ្ញុំដាក់ឈ្មោះវាថា SaSa។ ខ្ញុំយកពាក្យ“sa” ចេញពីពាក្យ អ៊ឺសាហ្គិ (Usagi) ដែលមានន័យថាទន្សាយជាភាសាជប៉ុន ហើយSaSaក៏ជាឈ្មោះដើមឫស្សីម្យ៉ាងដែល panda ចូលចិត្តស៊ីដែរ។ ខ្ញុំយល់ថាឈ្មោះនេះស័ក្តិសមនឹងវាណាស់។ មកដល់ពេលនេះ វាមានអាយុជិត២ឆ្នាំហើយ។ វាមានសុខភាពល្អណាស់ មិនដែលឈឺម្តងណាទេ។ ខ្ញុំទិញSaSaនៅហាងលក់សត្វចិញ្ចឹមមួយកន្លែងក្បែរផ្សារសូរិយាក្នុងតម្លៃតែ៨ដុល្លាទេ។ ខ្ញុំជ្រើសយកវាក្នុងចំណោមកូនទន្សាយប្រហែលជា១០ក្បាលផ្សេងទៀត។ ប៉ុន្តែបើនៅCambofarm Rabbitryវិញ មានទន្សាយជាច្រើន មានទាំងកូនទន្សាយ និងទន្សាយធំៗ ហើយក៏មានពូជទន្សាយផ្សេងៗគ្នាសម្រាប់ជ្រើសរើសផងដែរ។ អ្នកអាចទំនាក់ទំនងតាមfacebookក៏បាន Continue Reading

ការផ្លាស់ប្តូរពណ៌សក់ គឺកំពុងតែមានភាពពេញនិយមខ្លាំងណាស់ ចំពោះមិត្តនារីៗខ្មែរយើង ដែលបច្ចប្បន្ននេះយើងមិនសូវជាឃើញអ្នកនិយមលេងសក់ពណ៌ខ្មៅប៉ុន្មានទេ។ ពួកគាត់យល់ថាការលេងពណ៌សក់ មើលទៅទាន់សម័យ មានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ពីក្រសែភ្នែកអ្នកដទៃជុំវិញខ្លួន ពិសេសមើលទៅស្រស់ស្អាតពេលកៀប មួលរួញ រឺលើកម៉ូដសក់ទៅចូលរួមកម្មវិធីផ្សេងៗ។ ប៉ុន្តែការប្តូរពណ៌សក់ មិនមែនចេះតែលាបប្តូរបានតាមតែចិត្តចង់នោះទេ គឺគួររើសយកពណ៌ណាដែលសាកសមនឹងពណ៌សម្បុរស្បែករបស់យើងផងដែរ។ មិត្តនារីមួយចំនួនចូលចិត្តលេងពណ៌សក់ដោយយល់ថាវាជាពណ៌ដែលកំពុងពេញនិយម និងទៅតាមពណ៌សក់តារាៗថៃ និងកូរ៉េជាដើម ដែលបន្ទាប់ពីលាបហើយ មិនពេញចិត្តព្រោះមិនសាកសមនឹងមុខ រឺសម្បុរស្បែករបស់ខ្លួន ឯសម្រស់មើលទៅក៏ចាស់ជាងមុន ដែលជាហេតុធ្វើអោយមិត្តនារីៗទាំងនោះព្យាយាមប្តូរពណ៌សក់ពីពណ៌មួយទៅពណ៌មួយទៀតជាបន្តបន្ទាប់រហូតធ្វើអោយសរសៃសក់ខូចរឹង គ្មានទម្ងន់ និងបាត់បង់ភាពស្រស់ស្អាត។ សុំធ្វើការណែនាំពណ៌សក់មង្ឃុតបែកស្វាយ ជាពណ៌ដែលប្រើបានទាំងមិត្តនារីៗដែលមានសម្បុរសណ្តែកបាយ និងសម្បុរស ពិសេសសាកសមបំផុតសម្រាប់មិត្តនារីដែលចង់លេងពណ៌សក់អោយមើលទៅឃើញសុភាព Continue Reading