Loading...

ចង់ប្តូរពណ៌សក់​មើល​ទៅ​ឃើញ​ក្មេង និងសុភាព គួរ​​ជ្រើស​យក​ពណ៌មង្ឃុតបែកស្វាយ

ការផ្លាស់ប្តូរពណ៌សក់ គឺកំពុងតែមានភាពពេញនិយមខ្លាំងណាស់ ចំពោះមិត្តនារីៗខ្មែរយើង ដែលបច្ចប្បន្ននេះយើងមិនសូវជាឃើញអ្នកនិយមលេងសក់ពណ៌ខ្មៅប៉ុន្មានទេ។ ពួកគាត់យល់ថាការលេងពណ៌សក់ មើលទៅទាន់សម័យ មានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ពីក្រសែភ្នែកអ្នកដទៃជុំវិញខ្លួន ពិសេសមើលទៅស្រស់ស្អាតពេលកៀប មួលរួញ រឺលើកម៉ូដសក់ទៅចូលរួមកម្មវិធីផ្សេងៗ។

 

ប៉ុន្តែការប្តូរ​ពណ៌​សក់ មិនមែន​ចេះតែ​លាប​ប្តូរ​​បាន​តាមតែ​ចិត្ត​ចង់​នោះទេ គឺគួរ​រើស​យកពណ៌ណា​ដែល​​សាក​សម​នឹង​ពណ៌​សម្បុរស្បែក​របស់​យើងផង​ដែរ​។ មិត្តនារីមួយចំនួនចូលចិត្តលេងពណ៌សក់ដោយយល់ថាវាជាពណ៌ដែលកំពុងពេញនិយម និងទៅតាមពណ៌សក់តារាៗថៃ និងកូរ៉េជាដើម ដែលបន្ទាប់ពីលាបហើយ មិនពេញចិត្តព្រោះមិនសាកសមនឹងមុខ រឺសម្បុរស្បែករបស់ខ្លួន ឯសម្រស់មើលទៅក៏​ចាស់​ជាង​មុន ដែលជាហេតុធ្វើអោយមិត្តនារីៗទាំងនោះព្យាយាមប្តូរពណ៌សក់ពីពណ៌មួយទៅពណ៌មួយទៀតជាបន្តបន្ទាប់រហូតធ្វើអោយសរសៃសក់ខូចរឹង គ្មានទម្ងន់ និងបាត់បង់ភាពស្រស់ស្អាត។

 

សុំធ្វើការណែនាំពណ៌សក់មង្ឃុតបែកស្វាយ ជាពណ៌ដែលប្រើបានទាំងមិត្តនារីៗដែលមានសម្បុរសណ្តែកបាយ និងសម្បុរស ពិសេសសាកសមបំផុតសម្រាប់មិត្តនារីដែលចង់លេងពណ៌សក់អោយមើលទៅឃើញសុភាព និងក្មេងជាងវ័យ ព្រោះថាពណ៌នេះ ជាពណ៌ស្រគាំ ដែលមើលទៅមិនឃើញឆើតឆាយខ្លាំង ហើយក៏មិនស៊ិចស៊ីដែរ។

 

បងស្រីម្នាក់ដែលជាងម្ចាស់សាឡននៅក្បែរផ្សាអូឡាំពិកបានរៀបរាប់ថា ភ្ញៀវជាច្រើនបានមកកុម្មង់អោយគាត់លាបសក់ពណ៌មង្ឃុតបែកស្វាយនេះ ភ្ញៀវខ្លះទៀតក៏មកសុំយោបល់ពីគាត់ថាតើពួកគេគួរតែលាបសក់ពណ៌អី្វមើលឃើញស្អាត សុភាពមិនឡូយឆាយខ្លាំង ដោយសារតែជាពណ៌ដែលមិនរើសទម្រង់មុខ និងសម្បុរដូចជាពណ៌ដទៃៗទៀត គាត់ជារឿយៗបានធ្វើការណែនាំដល់ភ្ញៀវអោយសាកលាបពណ៌មង្ឃុតបែកស្វាយនេះ ហើយពូកគាត់ក៏មានការពេញចិត្តជាខ្លាំងក្រោយពីលាបរួច។

 

Leave a Reply

Your email address will not be published. Required fields are marked *

CAPTCHA


Beautiful Khmer girl

ON-LINE magazine for Khmer girls by khmer girls

About us

Beautiful Khmer girls

First ON-LINE magazine for Khmer girls by khmer girls. We want inspire Khmer girls to find as many choices as possible in everyday life and at the important moments.

email magazine

Get FREE email magazine!