
នេះគឺកូនទន្សាយដែលមានរោមសម្បុរស្រដៀងនឹងខ្លាឃ្មុំ panda ។ គួរអោយស្រលាញ់ទេ? ខ្ញុំដាក់ឈ្មោះវាថា SaSa។ ខ្ញុំយកពាក្យ“sa” ចេញពីពាក្យ អ៊ឺសាហ្គិ (Usagi) ដែលមានន័យថាទន្សាយជាភាសាជប៉ុន ហើយSaSaក៏ជាឈ្មោះដើមឫស្សីម្យ៉ាងដែល panda ចូលចិត្តស៊ីដែរ។

ខ្ញុំយល់ថាឈ្មោះនេះស័ក្តិសមនឹងវាណាស់។ មកដល់ពេលនេះ វាមានអាយុជិត២ឆ្នាំហើយ។ វាមានសុខភាពល្អណាស់ មិនដែលឈឺម្តងណាទេ។
ខ្ញុំទិញSaSaនៅហាងលក់សត្វចិញ្ចឹមមួយកន្លែងក្បែរផ្សារសូរិយាក្នុងតម្លៃតែ៨ដុល្លាទេ។ ខ្ញុំជ្រើសយកវាក្នុងចំណោមកូនទន្សាយប្រហែលជា១០ក្បាលផ្សេងទៀត។ ប៉ុន្តែបើនៅCambofarm Rabbitryវិញ មានទន្សាយជាច្រើន មានទាំងកូនទន្សាយ និងទន្សាយធំៗ ហើយក៏មានពូជទន្សាយផ្សេងៗគ្នាសម្រាប់ជ្រើសរើសផងដែរ។ អ្នកអាចទំនាក់ទំនងតាមfacebookក៏បាន ឬក៏ទៅមើលសត្វទន្សាយផ្ទាល់ដល់ទីនោះក៏បានដែរ។